ភ្នំពេញ÷បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ស្រាប់តែរេចង្កូតទៅបុករះចូលតូបលក់អីវ៉ាន់ចាប់ហួយនិងភេសជ្ជៈការខូចខាតអស់ទាំងស្រុង សំណាងល្អមិនបង្កឲ្យម្ចាស់តូបនឹងអ្នកជិតខាងរោងការគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង២០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវលេខ១១២ ក្នុងសង្កាត់ដេប៉ូទី៣ ខណ្ឌទូលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វត ពាក់ស្លាកលេខរដ្ឋ ពណ៌ប្រផេះមួយគ្រឿង បើកធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១២ ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតមកខាងចិញ្ចើមផ្លូវ ជ្រុលទៅបុករះចំតូបលក់ភេសជ្ជៈអីវ៉ាន់ចាប់ហួយរោងការខូចខាតអស់ស្ទើរតែទាំងស្រុង សំណាងល្អអ្នកបើកបររួមជាមួយនឹងម្ចាស់តូបរួចផុតពីគ្រោះថ្នាក់ភ័យព្រលឹងចុងសក់ ម្ចាស់រថយន្តបង្កដែលមានពាក់ស្លាកលេខរដ្ធនោះបានធ្វើការហាមឃាត់មិនឲ្យអ្នកសារព័ត៌មានណាម្នាក់ចូលទៅក្បែដើម្បីធ្វើការផ្សព្វផ្សាយនិងផ្តិតយករូបភាពនៅកៀកនឹងកន្លែងកើតហេតុនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចចារគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងជាសំណងរាល់ការខូចខាតទាំងអស់នោះទៅឲ្យជនរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។
Tags:
គ្រោះថ្នាក់ចរាចរណ៏