រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបរមិនប្រយ័ត្នបណ្ដាលឱ្យទៅបុករថយន្ត lexus ,RX300 ពីក្រោយពេញមួយទំហឹងបង្កឲ្យមានអ្នករងរបួសធ្ងន់

ខេត្តតាកែវ៖ រថយន្តក្រឡុកស៊ីម៉ងត៍បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយទៅបុក រថយន្ត lexus RX 300 ពីក្រោយចំពេញមួយទំហឹង បណ្ដាលឲ្យខូចខាត ខាងក្រោយយ៉ាងដំណំ ហេតុការណ៍កើត ហេតុ នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២១វេលាម៉ោង០៩នឹង០០នាទីនៅថ្នល់ជាតិលេខ៣ ភូមិ ក្រាំងបាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ 

រថយន្តក្រឡុកស៊ីម៉ង់បង្កហេតុបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានស្លាក់លេខភ្នំពេញ ៖5A -2359 ធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏បានបើករេចង្កូត ទៅ បុកគូទរថយន្តlexus RX 300 ពណ៍ ស ដែលមានស្លាក់លេខភ្នំពេញ៖ 2ÀR-3621ពីក្រោយ រុញផ្ទុក ទៅនឹងសួនពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យ រថយន្តលុចស៊ីស ជ្រុលទៅបុកនឹងបង្គោល ផ្លាកសញ្ញា ចរាចរណ៍ រលំ ដួលរាបដល់ដី បណ្តាលអោយអ្នកបើកបររថយន្ត lexus RX 300 រងរបួសធ្ងន់បញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។ 

ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវធ្វើការវាស់វែង រួចហើយយករថយន្តទាំងពីរទៅរក្សាទុក ដើម្បី រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។







 

Previous Post Next Post