កំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងចូលរួមអមដំណើរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាកសាំង ការពារកូវិដ-១៩ នៅក្នុងបរិវេណសាលាបឋមសិក្សាជីហែរ ឃុំជីហែរ ស្រុកកោះសូទិន និងប្រគល់អំណោយជូនសាលាស្រុកកោះសូទិន ព្រមទាំងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កចំនួន ៥១ គ្រួសារ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។