មណ្ឌលគិរី៖ ស្រ្តីពីរនាក់ម្តាយនិងកូនរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ០៣ខែមិថុនាឆ្នាំ២០២១ នៅចំណុចភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
#សមត្ថកិច្ចឱ្យដឹងថា: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើង រវាងរថយន្ត និង ម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ដោយភាគីខាងរថយន្តធ្វើដំណើរពីកើតទៅលិច រីឯម៉ូតូធ្វើដំណើរពីលិចមកកើត។ហេតុការណ៍នេះបណ្ដាលឱ្យជនរងគ្រោះដែលជិះម៉ូតូរងរបួសធ្ងន់ចំនួនពីរនាក់។ សមត្ថកិច្ចបានបន្តទៀតថា រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4082 បើកបរដោយឈ្មោះ វង្ស បូរិន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ បុគ្គលិកក្រុមហ៊ុនទឹកស្អាតអ៉ីងកូស មានទីលំនៅបច្ចុប្បន្នក្នុងភូមិ ស្រុកចេក សង្កាត់ ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ និង អ្នករួមដំណើរម្នាក់មានឈ្មោះ ហ៊ន ស៉ីនឿន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនទឹកស្អាតអ៉ីងកូស មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកអ្នករបួសធ្ងន់ជាស្ត្រី០២ នាក់ រួមមានឈ្មោះដូចខាងក្រោម ៖
១/.ឈ្មោះ ឈឺម អ៉ីរី ភេទស្រី អាយុ ៤១ ឆ្នាំ មុខរបរ កសិករ ទីលំនៅសព្វថ្ងៃ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី (រងរបួសធ្ងន់) ត្រូវជាម្ដាយ។
២/.ឈ្មោះ ចិនសែ ទេវី ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរ សិស្សសាលា មានទីលំនៅសព្វថ្ងៃ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី (រងរបួសធ្ងន់) ត្រូវជាកូន។
.មូលហេតុ ដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី រថយន្តបើកដល់ចំណុចផ្លូវកោង ក៏បានវាក់អើជាមួយម៉ូតូដែលមានទិសដៅបញ្ច្រាស់គ្នា ធ្វើឲ្យរថយន្តចាប់ប្រាំងមិនទាន់ ហើយរ៉េចង្កូតពីស្ដាំទៅឆ្វេងបណ្ដាលឱ្យជនរងគ្រោះដែលជិះម៉ូតូ ប៉ះជាមួយនឹងត្រគាករថយន្តផ្នែកខាងស្ដាំ បណ្ដាលឲ្យធ្លាក់ចូលលូរ ទាំងម៉ូតូនិងរថយន្ត សង្កត់លើជនរងគ្រោះទាំង ០២ រងរបួសធ្ងន់ ។
. បច្ចុប្បន្នជនរងគ្រោះទាំង០២នាក់ខាងលើត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំមេម៉ង់ រីឯម៉ូតូនិងរថយន្ត នៅកន្លែងកើតហេតុនេះ ដើម្បីរង់ចាំកម្លាំងជំនាញមកធ្វើការវាស់វែង កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕
Tags:
គ្រោះថ្នាក់ចរាចរណ៏