រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រាប់គ្រួសារថាទៅចង.ក សម្លាប់ខ្លួនហើយ តែគ្រួសារមិនជឿ ដល់ពេលទៅមើលចង.ក ស្លាប់មែន

ភ្នំពេញ៖ នៅវេលាម៉ោង ៩:១០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១យប់មិញនេះ ត្រង់ចំណុចខាងក្រោយផ្ទះជួលមួយកន្លែង ជាប់នឹងផ្ទះជនរងគ្រោះ ខាងក្រោយផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានបុរសម្នាក់សង្ស័យមានជំងឺសរសៃប្រសាទ បានប្រាប់ក្រុមគ្រួសារថាទៅចង.ក សម្លាប់ខ្លួនហើយ តែក្រុមគ្រួសារមិនជឿ ដល់ពេលទៅមើលឃើញចង.ក ជាប់នឹងប្រហោងឥដ្ឋខ្យល់ ស្លាប់បាត់បង់ជីវិតពិតមែន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាកាត់អាវទំលាក់យកសពចុះមកក្រោម ដើម្បីជួយសង្គ្រោះបឋម តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ 

តាមប្រភពបានបញ្ជាក់ថា៖ សពជនរងគ្រោះមានឈ្មោះគង់ ចន្ទរស្មី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅនិងមានស្រុកកំណើតនៅកន្លែងកើតហេតុខាងលើ។ តាមការរៀបរាប់ពីប្អូនស្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថាបងប្រុសរបស់គាត់ទើបនឹងចេញពី​មណ្ឌលកែប្រែបានរយ:ពេលជាង ១ខែ នោះទេ ដោយបងប្រុសគាត់ធ្លាប់ប្រើប្រាស់គ្រឿងញៀន ទើបយកទៅមណ្ឌលកែប្រែ «ឱកាសខ្ញុំ» ដើម្បីបន្សាបគ្រឿងញៀន។ 

ប្រភពដដែរបានបន្តទៀតថា៖ ក្រោយពីចេញពីមណ្ឌលវិញបងប្រុសរបស់គាត់ដូចជាមានបញ្ហាប្រព័ន្ធ​សរសៃប្រសាទជាប់ខ្លួន ព្រោះកន្លមកឲ្យតែបានផឹកស៊ីម្តងៗ បងរបស់គាត់តែងតែរករឿងក្រុម​គ្រួសារពីនេះពីនោះរហូតមិនចេះចប់ឡើយ ។ 

ហើយមុនកើតហេតុបងប្រុសរបស់គាត់បានប្រាប់ក្រុមគ្រួសារថាទៅចង.ក សម្លាប់ខ្លួនតែមិនជឿ លុះដល់ម៉ោងកើតហេតុខាងលើ ក៏នាំគ្នាដើរទៅមើលឃើញជនរងគ្រោះបានយកអាវដែរពាក់ជាប់​នឹងខ្លួនយកមកចង.ក នឹងប្រហោងឥដ្ឋខ្យល់ ក្រោយផ្ទះជួលចំណុចកើតហេតុខាងលើស្លាប់​បាត់បង់ជីវិតទៅហើយ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើកុសល្យវិច្ច័យនិង​ឲ្យលោកគ្រូពេទ្យយកសំណាកជនរងគ្រោះពិនិត្យដើម្បីងាយស្រួលប្រគល់ជូនឲ្យសាច់ញាតិ​ធ្វើបុណ្យតាមប្រពៃណី៕








 

Previous Post Next Post