ភ្នំពេញ៖ស្ត្រីកម្មកានីរោងចក្រម្នាក់ត្រូវជនមិនស្គាល់មុខចាក់សម្លាប់តាមផ្លូវដេកដួលស្លាប់ក្នុងថ្លុកឈាមបង្កអោយមានភ្ញាក់ផ្អើល។
ហេតុការណ៍នេះនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
បើតាមការអោយដឹងពីសមត្ថកិច្ចការឃាតកម្មចាក់សម្លាប់កម្មការិនីរោងចក្រម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនៅមិនទាន់ដឹងមូលហេតុ។
កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះ។
សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីឃាតកម្មនេះ ជាការសម្លាប់ដោយសារគំនុំ ឬក៏ជាការឆក់ ប្លន់ មិនបានសម្រេចនោះទេ៕
Tags:
សន្តិសុខសង្គម