ភ្នំពេញ ៖ ករណីជួញដូរថ្នាំញៀន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន និងដកហូតថ្នាំញៀន២១កញ្ចប់ រួមនិងវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា លោកវ.ឯក ហួរ ម៉េងវ៉ាង អធិការ នគរបាលខណ្ឌសែនសុខ កម្លាំងជំនាញដែលដឹកនាំដោយ លោកវ.ទោ ព្រហ្ម វណ្ណឌី អធិការរង ទទួលផែនបង្ក្រាបគ្រឿងញៀន បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួន ជនសង្ស័យ ចំនួន៥នាក់ កំពុងធ្វើសកម្មភាពជួញដូរ និងចែកចាយថ្នាំញៀន រួចដកហូត វត្ថុតាងជាច្រើន ។
ជនសង្ស័យទាំង៥ រួមមានទី១មានឈ្មោះ ចាន់ រ៉ូម៉ា ហៅទៅ ភេទប្រុស អាយុ២៨ (មាន សាធាតុញៀន) ទី២ ឈ្មោះ សុវណ្ណា រ៉េត ភេទប្រុស អាយុ 36 ឆ្នាំ( មានសារធាតុញៀន) ទី៣ឈ្មោះ វណ្ណា រ័ត្ន ភេទប្រុស អាយុ៤៦ ឆ្នាំ (មានសារធាតុញៀន) ទី៤ ឈ្មោះ ឃុន វុធ ហៅជ្រុយ ភេទប្រុស អាយុ ៣៣ឆ្នាំ (មានសារធាតុញៀន) និងទី៥ ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ៣៣ (មានសាធាតុញៀន) ។ និងដកហូតបានថ្នាំញៀន សរុប២១កញ្ចប់ធំតូច កាំភ្លើងកែច្នៃ២ដើម និងវត្ថុតាងមួយចំនួនទៀត យកមកអធិការដ្ឋាន នគរបាលខណ្ឌ សែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

Tags:
គ្រឿងញៀន