ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ២ ចុះបង្ក្រាបក្រុមអ្នករត់ម៉ូតូឌុប ដែលញៀននឹងល្បែង ដោយឃាត់ខ្លួនបាន៦នាក់ ខណៈកំពុងពពាក់ពពូនគ្នាលេងយ៉ាងអនាធិបតេយ្យ ដែលហេតុការណ៍ខាងលើនេះ ធ្វើឡើងនៅថ្ងៃអង្គារ ១៣ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅម្ដុំភូមិឫស្សី ក្រុមទី១៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បញ្ជាផ្ទាល់ពីលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យ២ សហការជាមួយលោក ណេង សាមឿន មេប៉ុស្ដិ៍សង្កាត់ស្ទឹងមានជ័យ២ បានចុះចាប់ក្រុមអ្នករត់ម៉ូតូឌុប ដែលញៀននឹងល្បែងឃាត់ខ្លួនបាន៦នាក់ ម៉ូតូ២គ្រឿង កង់បី២គ្រឿង នៅម្ដុំភូមិឫស្សី ក្រុមទី១៦ សង្កាត់ស្ទឹងមានជ័យ២ យកមកអប់រំណែនាំ ឈប់ឲ្យពពាក់ពពូនគ្នាលេងយ៉ាងអនាធិបតេយ្យបែបនេះទៀតនោះទេ និងបានណែនាំម្ចាស់ផ្ទះ ឈប់ផ្ដល់ទីតាំងឲ្យលេងតទៅទៀត។