ខេត្តកណ្តាល ៖ ផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះខឹងនឹងប្រពន្ធមិនព្រមឡើងមកលើផ្ទះដេកជាមួយ ក៍គិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកប៉ិ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។
បុរស់ដែលខឹងប្រពន្ធមិនឲ្យដេកជាមួយ មានឈ្មោះប៊ុន តារា អាយុ៤៦ឆ្នាំ មុខរបរកសិករ ជាមនុស្សមានស្មារតីវង្វេងវង្វាន់ ដោយសារតែផឹកស្រាច្រើនពេក មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែអង្រឹងចងកភ្ជាប់នឹងធ្នឹមផ្ទះ។
Tags:
ព័ត៌មានជាតិ