ស្ទឹងត្រែង៖ ការទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើដែលមានគោលដៅលើដងផ្លូវជាតិលេខ៧ ចំណុចភ្នំក្រហម បានចាប់រថយន្តហាយឡែនឌ័រដឹកឈើប្រណិតប្រភេទធ្នង់ មួយគ្រឿងស្មើនិងជិតមួយម៉ែត្រ គូប។ រថយន្តហាយឡែនឌ័រដឹកឈើគ្មានច្បាប់អនុញ្ញាតនោះ ត្រូវបានកម្លាំងចម្រុះធ្វើការឃាត់កាលពីវេលាម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចគោលដៅភ្នំក្រហម ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
លោក ហ៊ុន សំអឿន នាយរងសង្កាត់អូរពងមាន់ និងជាប្រធានគោលដៅទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើបានឱ្យដឹងថា រថយន្តដែលសមត្ថកិច្ចចម្រុះបង្ក្រាបនេះជាប្រភេទរថយន្តហាយឡែនឌ័រពណ៌ទឹកមាសពាក់ស្លាកលេខកណ្ដាល2A4201ដឹកឈើ វាងគោលដៅរបស់សមត្ថកិច្ចចម្រុះត្រូវបានគេរាយការណ៍ទើបកម្លាំងចុះទៅធ្វើការឃាត់និងចាប់រថយន្តទុក។
Tags:
ព័ត៌មានជាតិ