ខេត្តកំពត៖ សាកសពជនជាតិអាមេរិកម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរម៉ូតូកាលពីវេលាទៀបភ្លឺថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា សាកសពនេះមានឈ្មោះ Peter Butterworth អាយុ ៦៨ឆ្នាំ ស្នាក់នៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ប្រភពដដែលបានរៀបរាប់ថា ក្រោពីទទួលបានព័ត៌មានសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានដឹកមកពីមន្ទីរពេទ្យបង្អែកខេត្ត ធ្វើកោសល្យវិច័្ឆយ ឃើញថាជនរងគ្រោះបានស្លាប់ដោយខ្យល់គរ ខណៈពេលកំពុងជិះម៉ូតូម្នាក់ឯង នៅវេលាម៉ោងប្រហែល១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ដោយមិនមានអ្នកណាដឹង។
Tags:
ព័ត៌មានជាតិ