ភ្នំពេញៈ កាលពីយប់មិញ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះក្រុមហ៊ុន INTERNET OPENNET ស្ថិតនៅផ្ទះលេខ៣៨Eo ផ្លូវលេខ306 ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន នឹងមានការខូចខាតសម្ភារៈមួយចំនួនធំ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថា មុនមានករណីអគ្គិភ័យនេះកើតឡើង គេសង្កេតឃើញមានទុស្សេខ្សែភ្លើងផ្នែកខាងក្រោយនៃអគារក្រុមហ៊ុនខាងលើ រួចក៏ចេញជាអណ្ដាតភ្លើងឆាបឆេះឡើងបន្តិចម្ដងៗ ទើបបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យមកជួយអន្តរាគមន៍ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់ យ៉ាងញាប់ដៃញាប់ជើង និងប្រើពេលវេលាជាង១ម៉ោង ទើបគ្រប់គ្រងស្ថានការបាន។
សមត្ថកិច្ចមូលដ្ឋាន ក៏បានបាននិយាយថា ក្រុមហ៊ុនខាងលើ មានតំណាងឈ្មោះ DO THAI SON ជាជនជាតិវៀតណាម ហើយក្នុងករណីខាងលើនេះ គឺផ្ដើមចេញមកពីការទុស្សេខ្សែភ្លើងចំហៀងខាងក្រោយនៃអគារក្រុមហ៊ុន OPENNET ខាងលើ ទើបបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះកើតឡើងតែម្ដង។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ បានចេញរថយន្តចំនួន១៦គ្រឿង ដែលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៣គ្រឿង និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១៩គ្រឿង ទើបពន្លត់ភ្លើងរលត់ទៅវិញជាស្ថាពរ ។
Tags:
ព័ត៌មានជាតិ