ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលហូរឈាម បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង ក្រោយក្រុមជនសង្ស័យ៣នាក់ ប្រដាប់ដោយដុំថ្ម ធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទ៤គ្រឿង និងលុយ ជាង២លានរៀល បានសម្រេច ហើយរត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ដេញស្ទាក់ឃាត់ខ្លួនបានម្នាក់ វាយខ្នោះបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍ភ្លាមៗ ខណៈបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍វាយប្លន់កើតឡើងកាលពីវេលាម៉ោង១០ នឹង២០នាទីព្រឹកថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក អ៊ំ រតនា នាយនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួននោះ ឈ្មោះ អ៊ុយ សុវណ្ណ ហៅ”ម៉ាប់” ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកឯជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ រងរបួសធ្ងន់បែកក្បាល។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ធ្វើការសាកសួរ ដើម្បីស្រាវជ្រាវរកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
Tags:
ព័ត៌មានជាតិ