ភ្នំពេញ៖ លោកតាវ័យ៦៤ឆ្នាំ បានស្លាប់បន្ទាប់ពីជិះម៉ូតូឌុបប្រពន្ធ និងចៅទៅវត្តបុកពីក្រោយរថយន្តខូចចតលើផ្លូវបេតុង ឈប់ជួសជុលមិនដាក់ស្លាកសញ្ញាចរាចរណ៍ ទើបបង្កគ្រោះថ្នាក់ កាលពីវរលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្លូវបេតុ ភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7041 ជារថយន្តដឹកកម្មកររោងចក្រម្ចាស់ឈ្មោះ អឿន អឿ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ម៉ូតូរងគ្រោះម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HC-2559។ សពមានឈ្មោះ ផាន គិន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ រួមដំណើរដោយប្រពន្ធឈ្មោះ សុខ ហុង អាយុ៦៨ឆ្នាំ និងចៅស្រីឈ្មោះ ថុន ថារ័ត្នអាយុ១៥ឆ្នាំ អ្នកទាំង៣មានទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចៅស្រីជនរងគ្រោះឈ្មោះ ថុន ថារ័ត្ន បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានរួមដំណើរទៅវត្តទួលជាមួយតា និងយាយ ដោយជិះម៉ូតូខាងលើជីតាជាអ្នកឌុបជិះតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុដោយសាចាំងថ្ងៃផង ម៉ូតូក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្ត ដែលឈប់ចតស្ងៀមលើផ្លូវបេតុង ដើម្បីជួសជុលមិនបានដាក់ស្លាកសញ្ញាចរាចរណ៍។
បណ្តាលឱ្យលោកតានិងយាយរបួសធ្ងន់ ចំណែកចៅស្រីរបួសស្រាលភ្លាមនោះ ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាទៅហៅរថយន្តសាមុយ ដឹកយកទៅមណ្ឌលសុខភាពពន្សាំង ដើម្បីសង្គ្រោះ ដោយសាស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឃ ហើយលោកតាបានស្លាប់ បាត់បង់ជីវិតនៅពាក់កណ្ដាលផ្លូវ។ ចំណែកលោកយាយកំពុងសំរាកព្យាបាលនៅមន្ទីរលោកសង្ឃ ហៅមន្ទីពេទ្យព្រះកុសុមៈ ។
Tags:
ព័ត៌មានជាតិ