ភ្នំពេញ៖
កាលពីវេលាម៉ោងប្រហែល២ និង១៥នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់
ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន
នៃបញ្ជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ចាប់ខ្លួនពីបទលួងលោមរួមភេទជាមួយអនីតិជន នៅចំណុចក្នុងវត្តស្ទឹងមានជ័យ
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង័្សយឈ្មោះ
ផាន ផេន ហៅរតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៣៥៨
សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីចាប់ខ្លួននេះបានធ្វើឡើងក្រោយពីទទួលពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ
ឈ្មោះ ចៅ សុខ អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះឆ៣០២ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ម៉ោង១០ ៖៣០នាទី បានប្តឹងចោទប្រកាន់ជនសង្ស័យឈ្មោះ ផេន
រតនា អាយុប្រហែល២២ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៣៨
ខណ្ឌចំការមន ពីបទលួងលោមរួមភេទ ជាមួយកូនស្រីខ្លួន អាយុ១៤ឆ្នាំ ។
ក្មេងស្រីរងគ្រោះ
ឈ្មោះ ស.ច.យ អាយុ១៤ឆ្នាំ បានប្រាប់ថា រូបនាងត្រូវបានជនសង្ស័យឈ្មោះ ផេន រតនា
លួងលោមរួមភេទជាច្រើនដងមកហើយ ដោយការរួមភេទលើដំបូង គឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨
ម៉ោងប្រហែល៦ និង៣០នាទីយប់ ក្នុងរថយន្ដ នៅម្ដុំក្រោយសាលាទួលស្វាយព្រៃនិងក្រោយៗមកទៀតជនសង្ស័យ
រូបនេះបាននាំនាងទៅរួមភេទ នៅផ្ទះសំណាក់ម្តុំស្ទឹងមានជ័យ ១ដងទៅ២ដង ក្នុង១អាទិត្យ ។
ជាក់ស្តែងថ្មីៗនេះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ម៉ោងប្រហែល២៖១៥នាទី
ជនសង្ស័យបានព្យាយាមទូរស័ព្ទហៅនាងទៅរួមភេទបន្តទៀត ក៍ត្រូវកម្លាំងការិយាល័យជំនាញ
បានចុះនាំខ្លួនជនសង្ស័យខាងលើ នៅចំណុចក្នុងវត្តស្ទឹងមានជ័យ
មកធ្វើការសាកសួរតាមនីតិវិធី ។
ដូច្នេះសូមបង ប្អូនប្រុសស្រីទាំងអស់មេត្តា
ប្រុងប្រយត្ន័ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាព
នឹងដើម្បីការពារជីវិតបងប្អូនកូនក្មួយដែលរសនៅក្នុងស្រុកនឹងក្រៅស្រុក សេចក្តីជូនដំណឹងនេះទុកជាការ
សំរាប់ការពារ ជនដែលស្គាល់គ្នាថ្មីៗ ដែលយើងពុំទាន់ស្គាល់ច្បាស់លាស់
Tags:
ព័ត៌មានជាតិ