ត្បូងឃ្មុំៈ សំណុំឯកសារពាក់ព័ន្ធរឿងគម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែប៊ៃតងអូអ៊ិឈិ (Oishi) បានបញ្ជូនទៅដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំហើយ ដើម្បីរកដំណោះស្រាយ និងការសម្របសម្រួលបន្ត មុននឹងបញ្ជូនទៅកាន់តុលាការខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៨នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះពួកគាត់។
បន្ទាប់ពីស្វែងរកដំណោះស្រាយលើបញ្ហាខាងលើនេះ នគរបាលខេត្តត្បូងឃ្មុំបានចំណាយពេល ៧២ ម៉ោង ហើយបានរកឃើញថា ភាគីទាំងពីរបានយល់ព្រមតាមការសម្របសម្រួលដោយប្រាក់ដែលទទួលបានមកពីឈ្នះរង្វាន់ពីតែអូរអ៊ិឈិនោះ ស្នើរសុំឲ្យចែកពាក់កណ្តាលម្នាក់ មានន័យថាស្មើនឹងហាសិបភាគរយក្នុងម្នាក់។ កិច្ចព្រមព្រៀងនេះធ្វើឡើងដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំពីភាគីណាម្នាក់ឡើយ ឬពីរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ទេ។
ជាចុងក្រោយភាគីទាំងពីរ និងក្រុមគ្រួសារបានថ្លែងអំណរអរគុណចំពោះលោកអធិការនគរបាលស្រុកមេមត់ និងលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ក្នុងដោះស្រាយ និងសម្របសម្រួលជូនពួកគាត់ ដែលប្រជាពលរដ្ឋមិនយល់ដឹងអំពីច្បាប់បានជ្រៅជ្រះ ហើយក៏បានជូនពរលោកស្នងការ ក៏ដូចជាមន្ត្រីក្រោមឱវាទផងដែរ។
សូមបញ្ជាក់ជូនថា ចំពោះរឿងកម្របដបឈ្នះរង្វាន់រថយន្តពីក្រុមហ៊ុនតែបៃតងអូអ៊ិឈិ (Oishi) នេះ គឺនគរបាលមិនបានទាមទារផលប្រយោជន៏ពីអ្នកទាំងពីរនោះឡើយ៕
Tags:
ព័ត៌មានជាតិ