ពីខេតសៀមរាប៖ លោកស្រី លឹម ម៉ាក់យូរី ចៅសង្កាត់ សង្កាត់សៀមរាបដែលទើបតែជាប់បេក្ខភាពជាចៅសង្កាត់បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់ពីពេលថ្មីៗនេះ បានរួមជាមួយនឹងប្រជាពលរដ្ឋនៅសង្កាត់សៀមរាបភូមិពោធិ៍បន្ទាយជ័យទាំងមូលចូលរួមសហការគ្នាចាក់ដីគ្រោះក្រហមជួសជុលផ្លូវ១ខ្សែមានប្រវែង ២០០ម៉ែត ដើម្បីអោយប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។ បើទោះបីនេះគ្រាន់តែជាសមិទ្ធិផលសូម្បីតែបន្តិចបន្តួចក៏ដោយ តែគឺជាអំពើល្អក៏ដូចជាការបំពេញតួនាទីដែលយើងគ្រប់គា្នសុទ្ធតែចង់ឃើញ ចំពោះការអភិវឌ្ឃន៏ស្រុកទេសរបស់យើង។ សូមសាទរចំពោះការខិតខំបំពេញតួនាទីរបស់ចៅសង្កាត់ថ្មី លោកស្រី លឹម ម៉ាក់យូរី។ credit: SUN TV
Tags:
អត្ថបទក្នុងប្រទេស