ករណីចោរឆាក់កាបូបនៅម្តុំផ្លូវមុន្នីវង្ស ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៧ ដែលក្រុមចោរនេះបានធ្វើសកម្មភាពឆក់ការបូបស្រ្តីម្នាក់តែមិនបានសម្រេចក៏ត្រូវប្រជាពលរដ្ឋពួតដៃគ្នាចាប់បានភ្លាមៗ និងស្វាគមន៏យ៉ាងចាស់ដៃរហូតដល់មានការអន្តរាគមន៏ពីសមត្ថកិច្ច។ បើតាមប្រភពព័ត៌មានពីជនរងគ្រោះ ក្រុមចោរមាន ៤ម៉ូតូ និងធ្វើសកម្មភាពឆក់ តែជាអកុសលជនសង្ស័យដែលជាអ្នកបើកម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានរីឯបក្សពួកផ្សេងទៀតត្រូវបានរត់គេចខ្លួនបាត់។ ចម្លើយសារភាពពីចោរ ជនដៃដល់ដែលឆក់កាបូបឈ្មោះថា វុធ បានធ្វើសកម្មភាពឆក់ជាមួយខ្លួនដែលជិះម៉ូតូមានស្លាកលេខ ភ្នំពេញ 1GM 3525។ បន្ទាប់ពីមានការស្វាគមន៏ពីប្រជាពលរដ្ឋហើយ សមត្ថកិច្ចក៏បញ្ជូនមកប៉ុស្តិនគរបាល។ បើតាមចំលើយសារភាពបន្ថែមរបស់ចោរ មានឈ្មោះថា ច័ន្ធ បូរី មានមុខរបរបើករថយន្តអោយគេ។ មុនពេលធ្វើសកម្មឈ្មោះ វុធ បានសួរទៅជនសង្ស័យថា ឯងចង់បានលុយចាយទេ ហេតុតែចង់បានលុយចាយក៏សុខចិត្តរួមគំនិតប្រព្រឹត្តិបទល្មើស។
Tags:
អត្ថបទក្នុងប្រទេស