ព័ត៌មានរហ័សពី អេប៊ីស៊ី ទទួលបានក្មេងម្នាក់ដែលវង្វែងតាមរយៈការឡើងមកទីក្រុងភ្នំពេញជាមួយឡានឈ្នួល ក្នុងគោលបំណងមកលេងម៉ាក់។ តាមប្រភពព័ត៌មានពីក្មេងប្រុសបានអោយដឹងថា មានឈ្មោះ តុងហៃ រស់នៅខេត្តត្បូងឃ្មុំដែលមានឪពុកធ្វើការនៅចំការលើ និងមានម្តាយធ្វើការនៅរោងចក្រក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្នក្មេងប្រុសរូបនេះកំពុងស្នាក់នៅសា្ថនីយវទ្យុ អេប៊ីស៊ី និងកំពុងរង់ចំឪពុកម្តាយមកទទួលត្រឡប់ទៅផ្ទះវិញ។ សូមជួយស៊ែរដើម្បីអោយដំណឹងនេះបានទៅដល់ក្រុមគ្រួសាររបស់ប្អូន និងបានមកយកប្អូនត្រឡប់ទៅផ្ទះវិញផង។ credit: ABC FB
Tags:
អត្ថបទក្នុងប្រទេស