ចាក់អង្រែក្រោម: នៅព្រឹកថ្ងៃទី១៥ ខែ៥ ឆ្នាំ២០១៧ មានគ្រោះថ្នាក់ដ៏រន្ធត់ទាំងព្រលឹមតែម្ដង ស្ត្រី២នាក់ត្រូវបានសន្លប់ស្ដូកស្ដឹងនៅហ្នឹងកន្លែងកើតហេតុ ក្រោយពីម៉ូតូ Fino ជិះបញ្ច្រាសទិស ត្រូវម៉ូតូ Scoopy ជិះទៅបុកពេញទំហឹង នៅមុខប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម។ ប្រជាពលរដ្ធម្នាក់ដែលគាត់បានជិះឆ្លងកាត់ទីនោះបាននិយាយថា គាត់មិនហ៊ានមើលទេ ព្រោះវាគួរអោយរន្ធត់ពេក ក្រោយមកមានរថយន្តជួយសង្គ្រោះ ដឹកយកទៅសង្គោះនៅមន្ទីពេទ្យកាល់មែត្រ។