តាកែវ: ពក្យចាស់ពោលថា មានទឹកគឺមានត្រី ពិតមែនហើយត្រីមាននៅគ្រប់ទីកន្លែង ពេលអ្នកចង់បានវាអ្នកត្រូវតែទៅរកវា មិនមែនវាមករកអ្នកទេ ដូច្នេះអ្នកត្រូវមានឧប្បករណ៏ដើម្បីរកវា ឬប្រើចំណេះដឹងដែលអ្នកធ្លាប់ដឹង ថាតើរកវាដោយវិធីណាទើបបានវា។ នៅតាមផ្ទះមួយចំនួនតូច គេឃើញថា មានប្រជាពលរដ្ធខ្លះបានជីកបៀរ ឬហៅថាស្រះដើម្បីចិញ្ចឹមត្រី ទុកគ្រាន់បរិភោគម្តងម្កាល នៅពេលមិនមានម្ហូបហូបគេក៏រកត្រីក្នុងស្រះនោះទៅ។
តែបើយើងសំឡឹងមើលរូបភាព នឹងវីដេអូខាងក្រោម គឺមានប្រជាជនចំនួនបីនាក់ ដែលកំពង់ជីកអន្លុងអោយត្រីវាលូនចូល ។ ពួកគេទាំងបីនាក់បាននិយាយរៀបរាប់ថា ចំណេះដឹងនៃការធ្វើអន្លុងនេះ គឺបានបន្សល់ទុកតាំងពីយូយារណាស់មកហើយ ហើយក៏បានចេះតតរគ្នារហូតមកដល់ពេលសព្វថ្ងៃ។ នៅគ្រប់ទីកន្លែងទាំងអស់ គេឃើញថាមានប្រជាជនជាច្រើននាក់ ដែលប្រើប្រាស់នៅវិធីសាស្ត្រជីកអន្លុងនេះ។ សូមទស្សនានៅវីដេអូខាងក្រោមនេះ ថាតើគេធ្វើវាយ៉ាងមេច!!!!