ភ្នំពេញ ៖ អ្នកនាងឃ្មឹបជាអតីតតារាកំប្លែង ដែលធ្លាប់មានឈ្មោះបោះសំឡេង កាលពីមុន អ្នក នាង រ៉េ ន សុធា រី ហៅ ឃ្មឹប ប៉ុន្មានថ្ងៃនេះ កន្លងទៅនេះហាក់បីដូចជាមានមហាជន ចាប់អារម្មណ៍ទៅលើខ្សែជីវិតរបស់នាង ក្រោយពីបាត់មុខពីសិល្បៈរយៈពេល៦ឆ្នាំ ។ នាងបានជួបរឿងរ៉ាវឈឺចាប់ កូនប្រុសត្រូវជាប់គុក មួយជីវិតបានធ្វើឲ្យនាងសម្រេចចិត្ត ត្រឡប់មកបន្តការងារសិល្បវិញ។
នាងបានបាក់ទឹកចិត្តលែង ចង់ជួបមហាជន ចង់រស់នៅតាមយថាកម្ម តែបន្ទាប់ពីនាងបានទទួលដំណឹងថា កូនប្រុសនាងក៏ប្រញាប់ធ្វើដំណើរពី ខេត្តបន្ទាយមានជ័យ មកមើលកូន នាងមិននឹកស្មានថា កូនមានរឿងដល់ថ្នាក់ ជាប់ពន្ធនាធាគារ មួយជីវិតបែបនេះទេសោះ។ ម្យ៉ាងបើនាងត្រឡប់ទៅខេត្ត ក៏មិនដឹងថារំពឹងអ្វីរកស៊ីអ្វី ដើម្បីបានប្រាក់មកមើលកូនទេ ។
Tags:
អត្ថបទក្នុងប្រទេស