បើយោងតាមសំដីលោកកុយបានបញ្ជាក់ថា ពេលឃ្មឹប បានចូលសិល្បះកំប្លែងយូៗទៅ ក៏ស្នើរដល់នាយកុយ អោយយកប្តីរបស់នាងមកលេងផង តើប្រិយមិត្តដឹងទេថាជាអ្នកណា? នាយកុយគិតពិចារណាហើយ ពិចារណាទៀត ព្រោះគាត់គិតពីជីវភាពគ្រួសាររបស់នាង ដូចជារៀងយ៉ាប់ដែរ ក៏បានសម្រេចចិត្ត យកប្តីរបស់នាងចូលក្រុមរបស់លោកទៅ។
នាយកុយ បានបញ្ជាក់បន្ថែមទៀតថា ក្រុមរបស់លោក បានបង្កើតឡើងតាំងពីយូណាស់មកហើយដូចជា ឆ្នាំ៩៧ ៩៨ ព្រោះលោកក៏ភ្លេចដែរ។ តែបើនិយាយរឿងឃ្មឹប វិញលោកមិនបានបញ្ឈប់នាងពីសិល្បះឡើយគឺនាងស្មគ្រចិត្តឈប់ដោយខ្លួនឯង ពេលនេះលោកនឹងទទួលនាងវិញដើម្បីចូលកំប្លែងជាមួយលោក។
នៅមានមួយចំណុចទៀតគឺលោកបាន ប្រកាសដល់កូនក្រុមរបស់លោកថា កំភយ័ខ្លាចលោកកាត់បន្ថយលុយកាក់អីនោះ គឺលោកមិនដកលុយចំណែកកូនក្រុមរបស់លោកទេ គឺលោកនឹងដកលុយមួយចំនួនរបស់លោក យកទៅនាងឃ្មឹប។ តែបើចង់ដឹងអោយកាន់តែលំអិតជាងនេះទៅទៀតនោះសូមទស្សនានៅវីដេអូខាងក្រោម។
Tags:
អត្ថបទក្នុងប្រទេស