ជនរងគ្រោះមានឈ្មោះសឿង ផានិត អាយុ២៨ឆ្នាំ រស់នៅសង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះជាមន្រី្តនៅក្រសួងធនធានទឹក។ ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ ពេលកំពុង បើករថយន្តម៉ាក Camry សេរីខ្ពស់មួយគ្រឿង បណ្តាលឲ្យស្លាប់នៅលើរថយន្តតែម្តង។ នៅពេលនេះគឺមិនទាន់ដឹងពីមូលហេតុនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមវែកមុខរកជនល្មើស មក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ជនរងគ្រោះមានតួនាទីជាអនុប្រធានការិយាល័យនីតិកម្ម អាជ្ញាធរបឹងទន្លេសាប នៃក្រសួងធនធានទឹកពិតប្រាកដមែន។ បន្ទាប់ពីកើតហេតុ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងអាវុធហត្ថចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីសួរនាំ និងធ្វើការស្រាវជ្រាវ តាមចាប់ជនដៃដល់បន្តទៀត។
រូបថតប្រភពពី Freshnewsasia
Tags:
អត្ថបទក្នុងប្រទេស