អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះជន្ម ៦៤ យាងចូល ៦៥ ព្រះវស្សា នៅវេលាម៉ោង៥ ៣០នាទីល្ងាចនេះ គឺនៅថ្ងៃទី១៤ ខែ៥ ឆ្នាំ២០១៧ ។ នៅល្ងាចនេះ មានប្រជាពលរដ្ធជាច្រើននាក់ ដែលជាកូនចៅ ចៅទួត របស់ព្រះអង្គ ធ្វើដំណើរទៅមុខព្រះបរមរាជវាំង ដើម្បីអុជទានថ្វាយព្រះពរដល់ព្រះអង្គ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៦៤ ឈានចូល៦៥ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ។