ស្រុកអង្គស្នួល៖ នៅថ្ងៃទី១២ ខែ០៥ ឆ្នាំ២០១៧ មានករណីខ្សែភ្លើងដាច់ធ្លាក់ដល់ដី ក៏ឆក់ផ្តាច់ជីវិតគោអ្នកស្រុក ចំនួនពីរក្បាល ដើរទាក់ឆក់ស្លាប់ភ្លាបៗនៅកន្លែងកើតហេតុ វេលាម៉ោង១៣.១០នាទីមានកណីឆក់គោញី០២ក្បាល នៅចំណុចភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយ ឡែកគោទាំងពីរក្បាលនេះ ក៏មានម្ចាស់ពីរនាក់ដែរ ដោយម្ចាស់ទី១ មានឈ្មោះ ដូចខាងក្រោម ៖
ទី១ ឈ្មោះសៅ ចាន់ ភេទប្រុសអាយុ៤៧ឆ្មាំ រស់នៅក្នុងភូមិអង្គត្រឡឺក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ទី២ ឈ្មោះចាន់ សុខលីម ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។