ភ្នំពេញ : ពេលសំរាកពីការងារ អ្នកគួរតែនាំប្រពន្ធកូនរបស់អ្នកចេញដើរពីផ្ទះខ្លះទៅ ដើម្បីបន្ធូរអា រម្មណ៏ដែលអាប់អួរក្នុងខួក្បាល ដូចជាទៅដើរលេងតាមសួន ចូលញាំអាហារ ជិះល្បែងកំសាន្ត ទៅមើលគេដាក់តាំងពីពរ័ផ្សេងៗ ទោះបីយើងមិនទិញក៏ចេះតែដើរមើលទៅ ព្រោះថាពេលខ្លះយើងក៏អាចឃើញ របស់ប្លែកៗដែលយើងមិនធ្លាប់បានឃើញក៏ថាបាន។
តែយកល្អធ្វើដូចខ្ញុំចឹងក៏បានដែរ ពេលណាខ្ញុំធុញថប់ក្នុងអារម្មណ៏ ខ្ញុំតែងតែនាំគ្រួសារខ្ញុំមកញាំអីលេង ដូចជាញាំសាច់គោអាំង នឹងញាំស្រាបន្តិចបន្ទួច បន្ទាប់ពីញាំឆ្ងែត ដូចជាមានអារម្មណ៏ស្រស់ ស្រាយ ធ្វើដូច្នេះប្រពន្ធនឹងកូនយើងក៏បានញាំដូចយើងដែរ។ អ្វីដែលល្អជាងនេះទៅទៀត គឺប្រពន្ធនឹងកូនរបស់យើង គាត់ក៏មានការសប្បាយចិត្ត ដែលយើងយកចិត្តទុកដាក់នឹងពួកគាត់។
ពេលមានលុយអ្នកគួរតែចាយវាខ្លះទៅ តែចាយទៅលើអាហារសំរាប់បំប៉នរាងកាយ នឹងសុខភាព ពេលយើងញាំអាហារបានគ្រប់គ្រាន់ ជម្ងឺឈឺស្កាត់ក៏វាកាត់បន្ថយដែរ មានអ្នកខ្លះមានលុយហើយ មិនហ៊ានចាយទេខ្លាចអស់ ចេះតែរអ៊ូរដាក់គេដាក់ឯងថាអត់លុយ តែតាមពិតលុយក៏មានដូចគេដូចឯងដែរ។
លុយចាយដើម្បីសុខភាពមិនខុសទេ ដូចទិញអីញាំ នឹងទិញរបស់របរទុកប្រើប្រាស់ក្នុងផ្ទះ គឺលុយយើងវាមានតម្លៃខ្លាំងណាស់ តែបើយកវាទៅលេងល្បែងសុីសង នឹងទិញរបស់អ្វីដែលមិនស្របនឹងច្បាប់គឺលុយនឹងឯង ជាអ្នកនាំយើងទៅកាន់ឋាននរក។ តែបើខ្ញុំវិញខ្ញុំចូលចិត្តញាំសាច់គោអាំងដូចរូបខាងក្រោមនឹងអី។
Tags:
អត្ថបទក្នុងប្រទេស