រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ញាក់សាច់! ធ្លាក់ភ្លៀង ធ្លាក់​ទឹកកក ​មិនត្រូវយកទៅ​បរិភោគឡើយ ព្រោះ​ខ្លាចប៉ះពាល់​ដល់​សុខភាព

ក្រសួង​ធនធាន​ទឹក ​៖ ប្រជាពលរដ្ឋ​មិនគួរ​យក​ទឹកកក​ ដែល​ធ្លាក់​មក​ជា​មួយ​ទឹកភ្លៀង ទៅ​បរិភោគ ព្រោះ​ប៉ះពាល់​ដល់​សុខភាព April 24, 2017 រាជធានីភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ២០១៧នេះ ក្រសួង​ធនធាន​ទឹក​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ និយាយ​ពី​ការ​ធ្លាក់​ទឹកកក​(​ធ្លាក់​ព្រិល​)។


​នៅ​ពេល​មាន​ភ្លៀង ជា​មួយ​គ្នា​នេះ​ក្រសួង បានប្រកាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​គួរ​កុំ យក​ដុំ​ទឹកកក​ ដែលធ្លាក់​ជាមួយ ភ្លៀង ទៅ​បរិភោគ​ព្រោះ អាច បង្ក​ឲ្យ​មានការ​ប៉ះពាល់ ដល់​សុខភាព ចំពោះ​ទឹក ភ្លៀង​ក៏​មាន​កម្រិត​ជាតិ​អាស៊ីត ខ្ពស់​ផងដែរ។


 ការប្រកាស​របស់​ក្រសួង​នេះ​បាន​ធ្វើឡើង បន្ទាប់ពី កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ដុំ​ទឹកកក មកជា​មួយ បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល ហើយ​ប្រជាពលរដ្ឋ​ខ្លះ នាំគ្នា​ដើរ​ប្រមូល យក​ទឹកកក​ដែល​ធ្លាក់​នោះ​ទុក​បរិភោគ​។ 

រូបថតនឹងអត្តបទស្រង់ចេញពី Facebook page





Previous Post Next Post