មានស្រ្តីម្នាក់បានលោតពីលើផ្ទះបន្ទប់ជួលជាន់ទី៤ ដើម្បីសំលាប់ខ្លួន ហើយបានស្លាប់ខណះរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យរស្សុី។ កន្លែងកើតហេតុបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ៩៧Z ផ្លូវ២៨០ ក្រុម៣៥ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ អន ស្រីមាន ភេទស្រី៣៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅជាមួយមិត្តភ័ក្រ្តស្រីនៅថ្ងៃកើតហេតុខាងលើបន្ទប់ជួលលេខ២១ជាន់ទី៣នៅចំណុចផ្ទះលេខ៩៧Z ផ្លូវ២៨០ ក្រុម៣៥ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រូបថតស្រង់ចេញពី Facebook page
បើតាមប្រភពព័ត៌មានពីមិត្តភ័ក្រ្តស្រីឈ្មោះ ណន ណារ៉ន អាយុ៣១ឆ្នាំបានរៀបរាប់ប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ បាន១ថ្ងៃជនរងគ្រោះបានមកសុំបន្ទប់របស់ខ្លួនស្នាក់នៅចំនួន២.៣ថ្ងៃដោយប្រាប់ថា រូបគេពិបាក់ចិត្តណាស់ ដោយសារតែប្រុសក្បត់ចិត្ត ហើយរកការងារមិនបានទៀត ។
Tags:
អត្ថបទក្នុងប្រទេស