ពិរុទ្ធជនឈ្មោះ ប៉ែន រិទ្ធី ហៅ ម៉ូវ ហៅ ហ៊ាយួន ភេទ ប្រុស អាយុ ២៩ឆ្នាំ ជាមេជួញដូរគ្រឿងញៀនដ៏សកម្មមួយរូប ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចវិនិច្ឆ័យសេចក្តី ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ០៣ឆ្នាំ (បីឆ្នាំ) និង ពិន័យជាប្រាក់ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ ២៩ បុរីពិភពថ្មី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ហើយកន្លងមកជននេះ តែងតែមានភាពប៉ិនប្រសប់ ក្នុងការសម្ងំលាក់ខ្លួនគេចពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចអស់ជាច្រើនឆ្នាំ រហូតដល់តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ៣៧៧ «ង» ដចន ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ចេញដោយលោក ស សំណាង ចៅក្រមជុំនំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបាន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ផងដែរ៕
Tags:
សន្តិសុខសង្គម