រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅបុរីពិភពថ្មីកំបូល ផ្ទះលេខ៦៥ ផ្លូវ១៩C ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។

នៅវេលាម៉ោង​១៣:១០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅបុរីពិភពថ្មីកំបូល ផ្ទះលេខ៦៥ ផ្លូវ១៩C ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល។ ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ជាន់លើ ចំនួន០១បន្ទប់ រួមមានសម្ភារមួយចំនួន និងឆេះសំបកបាវអង្ករអស់ទាំងស្រុង ហើយឆេះរាលដាលដល់ពិដានផ្ទះចំនួន ០៣ខ្នង ខូចខាតអស់១០%។


 នៅម៉ោង១៤:៤០នាទីរសៀល ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប, រថយន្តអគ្គិភ័យទ័ពពិសេស៩១១ចំនួន ០២គ្រឿងប្រើប្រាស់អស់ ចំនួន០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តអគ្គិភ័យសាលាខណ្ឌកំបូល ចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រូប, រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្យបុរីពិភពថ្មីកំបូលចំនួន ០២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប៕








Previous Post Next Post