រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កិច្ចសំណេះសំណាលជាមួយសមាជិកគណបក្សប្រមាណ ១០០០នាក់ ក្នុងមូលដ្ឋានឃុំកំពង់កុង ស្រុកកោះធំ និងជំនួបជាមួយអ្នកសង្កេតការណ៍ ពីក្រុងសំពៅពូន និងស្រុកកោះធំ សំដៅធានាការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងតម្លាភាព...

កិច្ចសំណេះសំណាលជាមួយសមាជិកគណបក្សប្រមាណ ១០០០នាក់ ក្នុងមូលដ្ឋានឃុំកំពង់កុង ស្រុកកោះធំ និងជំនួបជាមួយអ្នកសង្កេតការណ៍ ពីក្រុងសំពៅពូន និងស្រុកកោះធំ សំដៅធានាការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងតម្លាភាព បងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្ស ក្នុងមូលដ្ឋានឃុំកំពង់កុង នៃស្រុកកោះធំ ក្នុងទឹកដីខេត្តកណ្តាល សរុបប្រមាណ ១០០០នាក់ បានអញ្ជើញមកជួបជុំគ្នាដោយទឹកចិត្តសប្បាយរីករាយ និងប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងពិធីសំណេះសំណាលក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន រួមជាមួយ ឯកឧត្តម ឈាង រ៉ា អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន នាព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១៩ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ 

 

បន្តពីកិច្ចសំណេះសំណាលនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានគណៈអចិន្ត្រៃយ៍ និង ឯកឧត្តមអនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្ស បានបន្តជួបជាមួយលោក លោកស្រី ជាអ្នកសង្កេតការណ៍ អញ្ជើញមកពីស្រុកកោះធំ និងក្រុងសំពៅពូន និងបានផ្តាំផ្ញើឱ្យយកទុកដាក់ខ្ពស់ក្នុងការបំពេញកិច្ចការងារដោយសុចរិត ឯករាជ្យ ដោយពុំមានការជ្រៀតជ្រែក និងគាបសង្កត់ ដើម្បីធានាបានថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមានតម្លាភាពខ្ពស់។ 

 

សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ 

 

ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

 

 បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព៕ 







 

Previous Post Next Post