ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រៃពក និង ភូមិត្រពាំងវែងខាងលិច ឃុំដងទង់ និងពិធីបិទផ្សាយសារធារណនូវឯកសារ នៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិព្រៃឃ្មុំ ឃុំខ្ចាយខាងជេីង និងភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណសាលាស្រុកដងទង់ ៕
Tags:
ព័ត៌មានជាតិ