រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្ស ក្នុងមូលដ្ឋានឃុំលើកដែក នៃស្រុកកោះធំ និងសង្កាត់ឈើខ្មៅ នៃក្រុងសំពៅពូន ក្នុងទឹកដីខេត្តកណ្តាល សរុបប្រមាណ ២០០០នាក់ បានអញ្ជើញមកជួបជុំគ្នាដោយទឹកចិត្តសប្បាយរីករាយ និងប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ...

បងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្ស ក្នុងមូលដ្ឋានឃុំលើកដែក នៃស្រុកកោះធំ និងសង្កាត់ឈើខ្មៅ នៃក្រុងសំពៅពូន ក្នុងទឹកដីខេត្តកណ្តាល សរុបប្រមាណ ២០០០នាក់ បានអញ្ជើញមកជួបជុំគ្នាដោយទឹកចិត្តសប្បាយរីករាយ និងប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងពិធីសំណេះសំណាលក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

 

 នៅក្នុងកិច្ចសំណេះសំណាលនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្ស បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើន​ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបាននិយាយជារួម និងនិយាយដោយឡែក គឺសមិទ្ធផលដែលសម្រេចបានយ៉ាងប្រត្យក្ស នៅក្នុងមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ដែលបងប្អូនបានទទួលនាពេលបច្ចុប្បន្ន។

 

 លើសពីនេះ ឯកឧត្តមប្រធាន បានលើកឡើងអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ ជាពិសេសគម្រោងផ្លូវជាតិលេខ២៣ តភ្ជាប់ស្រុកកោះធំ ទៅកាន់ស្រុកលើកដែកផងដែរ។ 

 

សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ 

 

ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ 

 

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត៕ 

 

 






 

Previous Post Next Post