រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ!.

នាព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ឯកឧត្តម អស់លោកក្រុមការងារអមដំណើរ លោក លោកស្រីជាក្រុមការងារភូមិ-សង្កាត់ យុវជន ស.ស.យ.ក សង្កាត់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្សចំនួន២៧ថ្នាក់ សរុបមានចំនួន ១,៧២៦នាក់។

 

 នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានអញ្ជើញចូលតាមថ្នាក់រៀននីមួយៗ ដោយផ្ទាល់ដើម្បីចែកនូវ ទឹកដោះគោបឺត ទៅដល់ក្មួយៗ សិស្សានុសិស្សគ្រប់ៗគ្នា និងបានចែកនូវសម្លៀកបំពាក់កីឡា ដល់សិស្សមានទីលំនៅក្រៅមូលដ្ឋាន សង្កាត់ព្រែកកំពឹស ចំនួន៨៤៤នាក់ ដែលបានមកសិក្សានៅក្នុងសាលា ហើយមិនទាន់បានទទួលខោអាវកីឡា ដូចសិស្សដែលមានទីលំនៅក្នុងសង្កាត់ព្រែកកំពឹស និងបានឧបត្ថម្ភបាល់ជូនដល់សាលាផងដែរ៕ 









 

Previous Post Next Post