ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ នៅចំណុចមុខស្ថាននីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន០៦ករណី។
ករណីទី១៖ ឆក់ទូរសព្ទ័ដៃ ម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌ ខៀវ បានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៤៧ ផ្លូវលេខ១៥០ ក្រុម២៩ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩:២៩ នាទី។
ករណីទី២៖ ឆក់កាបូបស្ពាយ ប្រព្រឹត្តនៅចំណុចមុខហាងយីហោឆព្វណ្ណ ផ្លូវលេខ៣៤៨ ភូមិ៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៤:៣៤ នាទី។
ករណីទី៣៖ ឆក់ទូរស័ព្ទ ម៉ាកអាយហ្វូន១១ ពណ៌ ក្រហម ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១២អឺ០ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:៣០នាទី។
ករណីទី៤៖ ឆក់ទូរស័ព្ទ ម៉ាកអុបប៉ូ ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១២អឺ០ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២:១០នាទី។
ករណីទី៥៖ ឆក់ទូរស័ព្ទ ម៉ាកសាំសុង ពណ៌ ស្វាយ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៤អឺ០ ផ្លូវ២១៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១:៣០នាទី ។
ករណីទី៦៖ ឆក់ទូរស័ព្ទ ម៉ាកអាយហ្វូន១១ ពណ៌ ក្រហម ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨២ ផ្លូវ២១៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១:៣០នាទី ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JM-៩៨៥៥, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JU-៨៣៥៧។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕