រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ព្រមទាំង សប្បុរសជន នានា!....

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ គឺចាប់ផ្តើមពីថ្ងៃទី០៥ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

 

 ក្នុងនោះផងដែរ ដោយអនុវត្តតាមការដឹកនាំបញ្ជាពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងចូលរួមបំពេញបេសកកម្មយ៉ាងមមាញឹក តាមបណ្តាគោលដៅ ការពារ សន្តិសុខ សុវត្ថិភាព និង រក្សាសណ្ដាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

 

 ដោយមើលឃើញពីសកម្មភាពដូចនេះ និងដោយមានការយកចិត្តទុកដាក់លើភាពហត់នឿយរបស់កងកម្លាំងគ្រប់ប្រភេទ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំង សប្បុរសជននានាដែលស្រឡាញ់គាំទ្រ កងរាជអាវុធហត្ថ បានឧបត្ថម្ភនូវអំណោយជាបន្តបន្ទាប់ រួមមាន ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផ្តល់ជូនដល់ មេបញ្ជារការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចែកជូនបន្តដល់កម្លាំងក្រោមឱវាទដែលកំពុងបំពេញបេសកកម្ម ទុកជាការលើកទឹកចិត្ត និងបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង។ 

 

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជា លោកមេបញ្ជាការ តាមបណ្តាគោលដៅការពារ ការប្រកួតកីឡាស៊ីហ្គេម ធ្វើការបែងចែកអំណោយទាំងនោះ ជូនដល់ដៃបងប្អូន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងឈរជើងតាមគោលដៅគ្រប់ៗគ្នា៕ #PhnomPenhGRK 

 









 

Previous Post Next Post