ស៊ីហ្គេម២០២៣ ៖ ខេត្ត ព្រះសីហនុ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះជួបស្វាគមន៍ និងផ្តល់កម្លាំងចិត្ត ដល់កីឡាករ កីឡាការិនីកម្ពុជា ព្រមទាំងសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកំពុងបំពេញការងារនៅខេត្តព្រះសីហនុ។
#SEAGAME2023
#UYFC