រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យប្រធានសមាគនសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ ដឹកនាំសមាជិ សមាជិការ ចូលជូបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំ2023

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ  កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យប្រធានសមាគម អេឡិចត្រូនិច អឹម អេស ជេ ដឹកនាំក្រុមការងារសមាជិក សមាជិការ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នងឱកាសអបអរសារទពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ។

នាឱកាសនេះ ដ៏មានមានតម្លៃនោះ ឯកឧត្តម ម៉េង សោភ័ណ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បានអនុញ្ញាតជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពីសមិទ្ធផល និងការអភិវឌ្ឍន៍ រីកចម្រើនរបស់សមាគមដែលបានរួមចំណែកបណ្តុះបណ្តាលបងប្អូនក្រុមអ្នកសារព័ត៌មាន រាប់រយនាក់ ជាពិសេសក៏បានចូលរូមក្នុងកិច្ចការងារសង្គមផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រនូវសមកម្មភាពនានារបស់សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ ដែលបានរួមចំណែកលើស្ទួយវិស័យសេរីសារព័ត៌មាននៅកម្ពុជា 

ជាពិសេសក្នុងកិច្ចការងារជួយសង្គមតែម្ត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្ត និងជម្រុញបន្ថែមដល់សមាគមក្នុងកិច្ចការងារពង្រឹងវិស័យសារព័ត៌មាន ដែលជាផ្នែកមួយក្នុងការងារជួយសង្គមជាតិយើង។

សម្រាប់ឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ម៉េង សោភ័ណ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ បាននាំយកនូវអង្ករ ចំនួន២តោន និងទឹកសុទ្ធ៥០កេសផងដែរ៕ 



































Previous Post Next Post