រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ....

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ (មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ, ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣) ១. ការជួបជុំក្នុងទ្រង់ទ្រាយធំប្រកបដោយភាពរីករាយ និងត្រជាក់ត្រជុំក្នុងថ្ងៃនេះ ជាមួយនឹងវត្តមានរបស់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតប្រមាណ ៨,០០០ នាក់ គឺពិតជាមានសភាពខុសពីរយៈពេលជាង ២ ឆ្នាំមុន ដែលពេលនោះរាជធានីភ្នំពេញកំពុងត្រូវបានញាំញីដោយជំងឺកូវីដ-១៩។

 

 ទីតាំងកោះពេជ្រនេះផ្ទាល់ ត្រូវបានរៀបចំជាមណ្ឌលព្យាបាលដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ហើយជីវភាពរបស់ប្រជាពលរដ្ឋទូទៅ រួមទាំងបងប្អូននៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ទទួលរងនូវផលប៉ះពាល់ពីការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះផងដែរ។

 

 យ៉ាងណាក៏ដោយ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពីកម្លាំងសាមគ្គីជាតិទាំងមូល សភាពការណ៍អាសន្ន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលធ្វើឱ្យអត្រាស្លាប់មានកម្រិតទាប ហើយអាយុជីវិតរបស់អ្នកជំងឺរាប់សែននាក់ត្រូវបានសង្គ្រោះ ខណៈដែលជីវភាពរបស់ប្រជាពលរដ្ឋរាប់លានអ្នកត្រូវបានធានាការពារ និងស្តារឱ្យមានលំនឹងឡើងវិញរួចផុតពីវិបត្តិ។ 

 

២. សូមអរគុណចំពោះការជ្រើសរើសចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាប្រកបដោយក្តីស្រឡាញ់ និងជំនឿជឿជាក់មកលើបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស។

 

 ពិតណាស់ ពាក្យក្នុង ឬក្រៅប្រព័ន្ធ គឺគ្រាន់តែជាការកំណត់និយមន័យជាលក្ខណៈបច្ចេកទេសសេដ្ឋកិច្ចតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជាវិញ គឺវិនិយោគិន, ពាណិជ្ជករ, អាជីវករ, សិប្បករ, កម្មករ-និយោជិត និងសហគ្រិនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺសុទ្ធសឹងជាប្រជាពលរដ្ឋខ្មែរដូចគ្នាទាំងអស់ និងជាសមាជិក-សកម្មជនគណបក្ស ដែលមានសិទ្ធិ និងការទទួលខុសត្រូវតែមួយ ហើយក៏ទទួលបាននូវការយកចិត្តទុកដាក់គិតគូរជួយទំនុកបម្រុងគាំពារដូចគ្នាផងដែរ ស្របទៅតាមគោលនយោបាយចំពោះវិស័យនីមួយៗ។

 

 ៣. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងបានផ្តល់នូវការគាំពារ និងការគាំទ្រដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ ទី១. ជីវភាពប្រកបដោយក្តីសុខសាន្តនៅក្នុងសុខសន្តិភាព,

 

 ទី២. សន្តិសុខ, សុវត្ថិភាព, ស្ថិរភាពសង្គម, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសិទ្ធិសេរីភាពលើការប្រកបអាជីវកម្មគ្រប់ប្រភេទដែលច្បាប់អនុញ្ញាត រួមទាំងកាអនុគ្រោះលើការចំណាយដើម្បីបំពេញអនុលោមភាព, ទី៣. ឱកាសក្នុងការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី៤. ការផ្តល់នូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីជួយកាត់បន្ថយចំណាយលើការព្យាបាលជំងឺ, ទី៥. ការគាំពារផ្នែកច្បាប់ និងការពង្រឹងអភិបាលកិច្ចល្អដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងទី៦. ការលើកទឹកចិត្តឱ្យចូលរួមទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធតាមរយៈការរៀបចំយន្តការចុះបញ្ជី និងការអនុគ្រោះផ្សេងៗ ដើម្បីផ្តល់ភាពស្របច្បាប់ និងអត្ថប្រយោជន៍នានា។

 

 ៤. គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្លាយជាប្រទេសអ្នកមាន និងប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។

 

 ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស។

 

 ៥. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជនយុវជនគណបក្សនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព, គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែកដោយផ្ទាល់ និងដោយប្រយោលជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការសង្គម, វប្បធម៌, សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់អ្នកជំនាន់ក្រោយគ្រប់សម័យកាល។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia 

 








 

Previous Post Next Post