រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ដែលបានបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាន អំពីជំនាញសរសេរព័ត៌មានកម្រិតខ្ពស់.

មាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ដែលបានបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាន អំពីជំនាញសរសេរព័ត៌មានកម្រិតខ្ពស់
ឯកឧត្តមផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោទទស្សន៏ អមដំណើរដោយឯកឧត្តមយ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាន នាយកដ្ឋានមណ្ឌលព័ត៌មាន និងមន្ត្រីក្រសួងព័ត៌មានជាច្រើនទៀត បានចូលរួមបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានដែលមានចំនួន 567 នាក់ នៅអាគាររាជបណ្ឌិតសភាកម្ពុជា ព្រឹកថ្ងៃទី18 ខែមីនា ឆ្នាំ2023 ។
ក្នុងវគ្គបណ្ដុះបណ្ដាល ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ ដោយ ឯកឧត្តម សាស្ត្រាចារ្យ មឿន ឈាន ណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយក CIMS បង្រៀន និងផ្ដល់បទពិសោធន៍ ដល់អ្នកសារព័ត៌មាន ដោយយកចិត្តទុកដាក់បំផុត ធ្វើឲ្យអ្នកសារព័ត៌មានទាំងអស់ ដែលបានមកចូលរួមរៀនសូត្រ នៅក្នុងអាគាររាជបណ្ឌិតសភា បានជ្រាបច្បាស់នឹងយល់ដឹងបានច្រើន ពីរបៀបនៃការសរសេរព័ត៌មាន កម្រិតខ្ពស់ ។ 🙏🙏🙏

សូមគោរព និងកោតសរសើរដល់ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយចិត្ត ចូលរួមចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តផ្សេងៗ ដល់អ្នកសារព័ត៌មាន ព្រមទាំងចែកសញ្ញាបត្រដល់សិក្ខាកាមទាំង 567 នាក់ ដោយមិនគិតពីការនឿយហត់ ។ 🙏🙏🙏




Previous Post Next Post