រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីបើកការដ្ឋានគម្រោងស្ដារប្រឡាយកំពង់សីមា និងស្ថាបនាលូប្រអប់ នៅក្រុងបាត់ដំបង សម្រាប់រំដោះទឹកចេញពីក្រុង

បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋាន គម្រោងស្ដារប្រឡាយកំពង់សីមា និងស្ថាបនាលូប្រអប់ សម្រាប់រំដោះទឹកចេញពីក្រុងបាត់ដំបង ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត មន្ត្រីបច្ចេកទេស និងប្រជាពលរដ្ឋជាច្រើនផងដែរ។ 

 

 គម្រោងស្ដារប្រឡាយកំពង់សីមានេះមានប្រវែង ៥០០០ម៉ែត្រ រីឯការងារស្ថាបនាលូប្រអប់មុខមួយ មានកម្ពស់២ម៉ែត្រ ទទឹង២ម៉ែត្រ ស្ថាបនាឡើងចំនួន១៥កន្លែង មានទីតាំងស្ថិតក្នុងភូមិសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយគម្រោងនេះប្រើសម្រាប់រំដោះទឹកចេញពីក្រុងបាត់ដំបង ក្នុងគោលដៅដើម្បីបញ្ចៀសការជន់លិចក្នុងក្រុង៕

 







 

 

Previous Post Next Post