រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នៅទីបំផុត ! ចាប់ខ្លួនបានហើយ ប្ដីដែលជាអនិកជន សម្លា.ប់ប្រពន្ធ ដា.ក់ក្នុង.វ៉ា.លី្ល ដោយភ្លើង.ប្រ.ច័ណ្ឌ.កាលពីថ្ងៃមុននោះ ឃាត់ខ្លួនបាននៅប្រទេសថៃ...

ភ្នំពេញ ៖ ការចាប់ខ្លួននេះ ដោយមានការសហការជាមួយអាជ្ញាធរថៃ បានធ្វើឡើងកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នំា២០២៣ ខណៈជនសង្ស័យកំពុងធ្វើដំណើរតាមតាក់ស៊ី ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ ។

 

 បន្ទាប់ពីចាប់ខ្លួន អាជ្ញាធរថៃបានបញ្ជូនជន សង្ស័យត្រលប់មកព្រំដែន និងប្រគល់មកឱ្យសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិ ក្លងលឹក-ប៉ោយប៉ែត។ 

 

កម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចាប់ខ្លួនបុរសអានិកកជនខ្មែរអាមេរិក ដែលសម្លាប់ប្រពន្ធកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

 

 បច្ចុប្បន្ននាយកដ្ឋានសន្តិសុខផ្ទៃក្នុងកំពុងបញ្ជូនជនសង្ស័យត្រលប់ទៅកាន់រាជធានីភ្នំពេញវិញ ដើម្បីបន្តនីតិវិធី។

 

 ជនសង្ស័យឈ្មោះ មូល នេត អាយុ ៧០ឆ្នាំ ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។

 

 ជនរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរ បើកសាឡន ។

 

 សូមជម្រាបថា ជនសង្ស័យបានធ្វើសកម្មភាពវាយប្រពន្ធដោយច្របាច់កនិងឆក់ដោយចរន្តអគ្គិសនី ទៅលើប្រពន្ឋរបស់ខ្លួនរហូតបាត់បង់ ជីវិត កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ បន្ទាប់ពីធ្វើសកម្មភាពរួចហើយជនសង្ស័យបានរត់គេចខ្លួនឆ្ពោះទៅព្រំដែន និងឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចូលទៅក្នុងប្រទេសថៃ។

 

 ប៉ុន្តែដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់អាជ្ញាធរថៃ ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ហើយបានប្រគល់មកឲ្យកម្លាំងជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕ 

 







 

Previous Post Next Post