រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យចំនួន០៨នាក់ក្នុងចំណោម​បក្សពួក១២នាក់ ពាក់ព័ន្ធករណីហឹង្សាប្រេីកំបិតប័ងតោកាប់បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ​ឃាត់ខ្លួន...

ជនសង្ស័យចំនួន០៨នាក់ក្នុងចំណោម​បក្សពួក១២នាក់ ពាក់ព័ន្ធករណីហឹង្សាប្រេីកំបិតប័ងតោកាប់បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ​ឃាត់ខ្លួន នៅថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង២២:០០នាទី​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ក្នុងចំណោម​បក្សពួក១២នាក់ ពាក់ព័ន្ធករណីហឹង្សាប្រេីកំបិតប័ងតោកាប់បណ្តាលឲ្យរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ កាលថ្ងៃទី​២៧ ខែមករា​ ឆ្នាំ​២០២៣។

 ជនរងគ្រោះចំនួន០២នាក់៖

 ១- ឈ្មោះ​ គ្រី ណាសាការ ភេទ​ ប្រុស ជនជាតិខ្មែរអ៊ីស្លាម មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ​។

 ២-ឈ្មោះ​ រី​ ណារុន​ ភេទប្រុស​ មុខរបរ​ សិស្ស​ ស្នាក់នៅសង្កាត់ច្រាំចំរេះ២​ ខណ្ឌឬស្សីកែវ​។ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់រួមមាន៖

១​- ឈ្មោះ​ សុខ​ ជា​ ភេទប្រុស​ ស្នាក់នៅបន្ទប់ជួល​ ភូមិចុងខ្សាច់​ សង្កាត់ទួលសង្កែ១​ ខណ្ឌឬស្សីកែវ

​ ២​- ឈ្មោះ​ តុង​ ម៉េងលី​ ភេទប្រុស​ ស្នាក់នៅមិនពិតប្រាកដ 

៣​- ឈ្មោះ​ម៉ៅហឿន​ មិថុនា​ ភេទប្រុស​ ស្នាក់នៅមិនពិតប្រាក 

៤​- ឈ្មោះ​ ហុក​ សុធារិទ្ធ​ ភេទ​ប្រុស​ ស្នាក់នៅបន្ទប់ជួល​ ភូមិទួលថ្ងាន់​ សង្កាត់ទួលសង្កែ២​ ខណ្ឌឬស្សីកែវ

​ ៥​- ឈ្មោះ​ ហួត​ ចាន់តារាពេជ្រ​ ភេទប្រុស​ ស្នាក់នៅបន្ទប់ជួល​ ផ្លូវ១០៣​ ក្រុម៧​ សង្កាត់ទួលសង្កែ២​ ខណ្ឌឬស្សីកែវ​ 

៦​- ឈ្មោះ​ យ៉េត​ រ៉ាវី​ ភេទប្រុស​ ស្នាក់នៅផ្លូវរថភ្លេីង​ សង្កាត់បឹងកក់ទី១​ ខណ្ឌដូនពេញ

​ ៧​- ឈ្មោះ​ សុគន្ធ​ បញ្ញា​ ភេទប្រុស​ ស្នាក់នៅផ្លូវបេតុង​ ភូមិទួលថ្ងាន់​ សង្កាត់ទួលសង្កែ២​ ខណ្ឌឬស្សីកែវ​ 

៨​- ឈ្មោះទឹម​ បញ្ញា​ ភេទប្រុស​ ស្នាក់នៅផ្លូវ៩០៧​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ១​ ខណ្ឌឬស្សីកែវ​ ​ វត្ថុតាងរួមមាន៖

 

 កាំបិតបត័តោ ចំនួន​ ០២​, ម៉ូតូ ចំចំនួន០២គ្រឿ (ស្មាក់វី​ (smak v)​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ ១IT-1915, ស្កូពី​ (scoops) ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កណ្ដាល​ 1W-0883។

 

 បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ 





 

Previous Post Next Post