រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចុះពិនិត្យមើលការប្រមូលផលស្រូវ ដើម្បីរកដំណោះស្រាយនៃតម្លៃស្រូវជូនប្រជាកសិករក្នុងខេត្ត....

រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត រួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលការប្រមូលផលស្រូវដើមរដូវ និងជួបជាមួយបងប្អូនប្រជាកសិករ និងឈ្មួញទិញស្រូវ នៅក្នុងស្រុកស្វាយចេក និង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ 

 

ក្នុងឱកាសចុះពិនិត្យមើនោះគឺដើម្បីរកដំណោះស្រាយបញ្ហាផ្សេងៗជូនប្រជាកសិករយើង ១,ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងការប្រមូលផលស្រូវប្រជាពលរដ្ឋ ស្រូវដើមរដូវនេះ។ 

 

២,ពិនិត្យមើលតម្លៃស្រូវដែលមានការធ្លាក់ក្នុងរយៈពេលប៉ន្មានសប្តាហ៍នេះដើម្បីធ្វើការសម្របសម្រួលជាមួយឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវដើម្បីសម្របសម្រួលការទម្លាក់ថ្លៃស្រូវ ។ 

 

៣,នៅថ្ងៃស្អែកនឹងមានការប្រជុំជាមួយក្រសួងកសិកម្ម ពាណិជ្ជកម្មខេត្ត ឈ្មួញ និងម្ចាស់រោងម៉ាសុនកិនស្រូវ ដើម្បីពិភាក្សាលើតម្លៃស្រូវរបស់ប្រជាកសិករយើងឲ្យមានតម្លៃសមរម្យ។ 

 

 ឆ្លៀតក្នុងឱកាសនេះក្នុងនាមរដ្ឋបាលខេត្ត សូមធ្វើការអំពាវនាវដល់អាជីរករ ឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់សូម ជួយសម្របសម្រួលក្នុងការទិញស្រូវប្រជាកសិករឲ្យបានល្អប្រសើរ ជៀសវាងការទិញទម្លាក់ថ្លៃ ទន្ទាបថ្លៃខ្លាំង។

 

 ហើយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសូមចូលរួមជួយពិនិត្យ និងសម្របសម្រួលជាមួយឈ្មូញ និងប្រជាកសិករក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរកវិធីផ្សេងៗដើម្បីបង្កភាពងាយស្រួលក្នុងទិញ ប្រមូលផ្តុំទិញ និងការដឹកជញ្ជូនជាដើម។

 






 

Previous Post Next Post