កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជាដែលបានបញ្ចប់នៅរសៀលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះគឺទទួលបានលទ្ធផលយ៉ាងល្អត្រចះត្រចង់ដែលជាប្រយោជន៍រួមនៃសហគមន៍អាស៊ានទាំងមូល និងក៏ដូចជាបណ្តាប្រទេសដៃគូនានាផងដែរ។
កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាលើកនេះក៏បានសម្រេចគាំទ្រក្នុងការបញ្ចូលប្រទេស Timor-Leste ជាសមាជិកអាស៊ានទី ១១។
ទន្ទឹមនឹងនេះដែរ អាស៊ានបានលើកកម្រិតប្រទេសជាដៃគូយុទ្ធសាស្រ្តសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា និងសហរដ្ឋអាមេរិកទៀតផង។
ជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ &៤១ ដែលមានរយៈពេល៤ថ្ងៃនៅទីក្រុងភ្នំពេញ គឺជាកិត្យានុភាពកម្ពុជាដែលនឹងបន្សល់ទុកជាកេរដំណែលសម្រាប់មេដឹកនាំខ្មែរជំនាន់ក្រោយ ក៏ដូចជាសម្រាប់កូនចៅកម្ពុជារាប់តំណយកទៅសិក្សាស្រាវជ្រាវដើម្បីជាគុណប្រយោជន៍ជាតិមាតុភូមិ។ អរគុណមិត្តជប៉ុន និងចិនដែលបានជួយជាថវិកានិងសម្ភារៈដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើក៤០&៤១។
ទន្ទឹមនឹងនេះ មិត្តចិនក៏បានសម្រេចផ្តល់ជំនួយបន្ថែមដល់កម្ពុជាសម្រាប់កសាងស្ពាន និងផ្លូវនៅខេត្តក្រចេះ រីឯមិត្តជប៉ុនវិញនឹងផ្តល់ជំនួយជាង៥០លានដុល្លារថែមទៀតដល់កម្ពុជា ដែលនៅឆ្នាំ ២០២៣ ជប៉ុនក៏នឹងក្លាយជាដៃគូយុទ្ធសាស្រ្តសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់អាស៊ានផងដែរ។
នេះគឺជាផលប្រយោជន៍ជាតិដ៏ធំធេងបំផុតដែលយើងទទួលបានក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
សម្រាប់ប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៣ គឺបានធ្លាក់ទៅលើប្រទេសឥណ្ឌូនេស៊ី។
នៅថ្ងៃច័ន្ទទី១៤ ខែវិច្ឆិកាស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅប្រជុំ APEC នៅប្រទេសឥណ្ឌូនេស៊ី និង G-20 នៅបាងកកប្រទេសថៃ។ អរគុណសន្តិភាព