រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនប្រតិភូសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ហៅកាត់ថា (CWPUC ) ចូលជួបសម្ដែងការគួរសម និងទីស្ដីការក្រសួងមហាផ្ទៃ...

នារសៀលថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជូនប្រតិភូសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ហៅកាត់ថា (CWPUC ) ចូលជួបសម្ដែងការគួរសម និងទីស្ដីការក្រសួងមហាផ្ទៃ។

 

 សម្ដេចក្រឡាហោម ស ខេង បានបង្ហាញសេចក្ដីរីករាយ និងកោតសរសើចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសហជីពទាំងមូលដែលបានរួបរួមគ្នាបង្កើតជាសហជីពស្របតាមច្បាប់ស្ដីពីការងារ ដោយសម្ដេចបានចាត់ទុកថាជាគំនិតផ្ដួចផ្ដើមដ៏ល្អ និងមានសារៈសំខាន់សម្រាប់ការងារពារ និងលើកស្ទួយដល់សិទ្ធិកម្មករធ្វើការងារតាមបណ្ដារោងចក្រ សហគ្រាស ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ 

 

តំណាងសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លោក ហង្ស រ៉ាវី ក៏បានជម្រាបសម្ដចថាសហភាពសហជីពរក្សាសិទ្ធិកម្មករ មានសហភាពសហជីពចំនួន១៦ សមាគមចំនួន៨ សរុប២២អង្គភាព មានសហជីពមូលដ្ឋានសរុបចំនួន១២១មូលដ្ឋាន និងមានសមាជិកសរុបចំនួន២៩,៩៧៨នាក់ ដោយបានចូលរួមចំណែកការពារសិទ្ធិ និងផលប្រយោជន៍កម្មករ និងគោលនយោបាយរាជរដ្ឋាភិបាល។

 

 នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់យោបល់ឱ្យសហភាពសហជីពពិចារណាចូលរួមចំណែកលើកស្ទួយកិត្តិយស កិត្យានុភាពជាតិ និងទាក់ទាញការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេស ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនក្នុងស្រុកប្រកបអាជីវកម្មដោយភាពនឹងនរដើម្បីរួមចំណែកបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ៕

 





 

Previous Post Next Post