រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ព័ត៌មានលំអិត! បុរសម្នាក់ បើករថយន្តជ្រុលធ្លាក់ទឹកក្នុង «អាងកំពីងពួយ» ទាំងកណ្ដាលយប់ ដោយពុំមានអ្នកណាម្នាក់ដឹង បណ្ដាលឲ្យស្លាប់ ក្នុងរថយន្តយ៉ាងអាណោចអធ័ម "...

បាត់ដំបង ៖ កាលពីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដែលគេសង្ស័យថា ជនរងគ្រោះទំនងស្ថិតក្នុងស្ថានភាពស្រវឹងផង។ 

 

ជនរងគ្រោះនេះមានឈ្មោះ ហេង បណ្ឌិត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយជនរងគ្រោះបានបើករថយន្តម៉ាក ISUZU. DMAX ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2G-9989 បន្ទាប់មកជនរងគ្រោះបានបើករថយន្តម្នាក់ឯង ដែលទំនងស្ថិតក្នុងស្ថានភាពស្រវឹង បានជ្រុលធ្លាក់ទឹកអាងកំពីងពួយ នៅពេលព្យាយាមបើកឡើងលើទំនងអាងកំពីងពួយ។

 

 ប្រភពព័ត៌មានថា គ្មាននរណាម្នាក់បានដឹងហេតុការណ៍នេះភ្លាមៗទេ លុះនៅថ្ងៃទី ២៧ ខែកញ្ញា ទើបមានអ្នកដឹង ហើយមានការភ្ញាក់ផ្អើល ដោយសារឃើញតួរថយន្តលិចនៅក្នុងទឹកសល់តែដំបូលតែប៉ុណ្ណោះ ពាក់ព័ន្ធនឹងហេតុការណ៍នេះ បើតាមប្រភពខ្លះបាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងគូកនប៉ុន្មាននាក់ទៀត បានផឹកស៊ីជុំគ្នានៅម្ដុំដីចំការមួយកន្លែងខាងកើតអាងកំពីងពួយ (ខាងកើតកន្លែងកើតហេតុ)។ 

 

 លុះយប់ជ្រៅបន្តិច ពួកគេក៏បានបែកគ្នាចេញដំណើរទៅផ្ទះរៀងៗខ្លួន ដោយជនរងគ្រោះបានបើករថយន្តម្នាក់ឯងចេញពីកន្លែងផឹកស៊ីនោះ ហើយក៏បានព្យាយាមបើកឡើងលើទំនប់អាងកំពីងពួយ ដើម្បីត្រឡប់ទៅផ្ទះ តែបានជ្រុលចង្កូតហួសទៅធ្លាក់ទឹកអាងទាំងកណ្ដាលយប់ ដោយពុំមានអ្នកដឹងឡើយ លុះព្រឹកឡើងទើបមានអ្នកដឹងផ្អើលឆោឡោ ដោយសារឃើញដំបូលរថយន្តពណ៌សប៉ប្រះទឹក។

 

 បើតាមការពិនិត្យមើលស្ថានភាព នៃការស្លាប់នៅក្នុងរថយន្ត ជនរងគ្រោះទំនងបានព្យាយាមបើកទ្វាររថយន្ត ដើម្បីចេញក្រៅ តែទ្វាររថយន្តជាប់ឡុកទាំងអស់ ទើបជនរងគ្រោះថប់ខ្យល់ស្លាប់យ៉ាងអាណោចអធ័មនៅក្នុងរថយន្តតែម្ដង។

 

ក្រោយកើតហេតុសមត្ថកិច្ច និងក្រុមគ្រួសារជនរងគ្រោះ បានអូសរថយន្តឡើងពីក្នុងទឹក និងបានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





 

Previous Post Next Post