រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅភូមិសាស្ត្រឃុំចំណោម និងឃុំសឿ ស្រុកមង្គលបូរី ...

ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២ កញ្ញា ឆ្នាំ២០២២នេះ។

 

 ក្នុងឱកាសចុះពិនិត្យមើលនោះ ដោយពិនិត្យឃើញស្ថានភាពទឹកបានស្ទះមុខប្រឡាយ បង្ករឲ្យស្ទះទឹកឡើង ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យជំនាញធនធានទឹកខេត្ត នាំយកគ្រឿងចក្រភ្លាមៗ ដើម្បីកាយផ្តាច់បើកមុខទឹកបង្ហូរទៅក្រោមតាមប្រឡាយមេដែលបានស្តារ ដើម្បីពន្លឿនការរំដោះទឹក ជៀសវាងការជន់លិចផ្លូវ ស្រែ និងភូមិឋានបងប្អូនប្រជាពលរដ្ឋរស់នៅក្បែដងស្ទឹងមង្គលបូរី ក្នុងភូមិសាស្ត្រឃុំចំណោម និងឃុំសឿ នៃស្រុកមង្គលបូរី។

 

 ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកមានការហក់ឡើងខ្លាំងជាការព្រួយបារម្ភណាមួយ។ សូមបញ្ជាក់ថា ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃនេះក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើអោយស្ថានភាពមានការកើនឡើង៕ 







 

Previous Post Next Post