រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កិច្ចប្រជុំប្រចាំខែសីហានិងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ក្រោមអធិបតីយភាព លោកវរសេនីយ៍ឯក យីវណ្ណដា...

រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ 

តាខ្មៅ ៖ នៅសាលប្រជុំលាលាក្រុងតាខ្មៅមានកិច្ចប្រជុំប្រចាំខែសីហានិងលើកទិសដៅការងារអនុវត្តបន្តសម្រាប់​ខែកញ្ញា ឆ្នាំ២០២២ក្រោមអធិបតីយភាព លោកវរសេនីយ៍ឯក យីវណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុង​តាខ្មៅ និង មានការចូលរួមពីលោក-លោកស្រី អធិការរង លោកនាយផ្នែកជំនាញទាំងអស់និងលោកនាយ​ប៉ុស្តិ៍ទាំង១០សង្កាត់ ។

ជាកិច្ចចាប់ផ្តើមលោកអធិការក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោក ឧត្តមសេនីយ៍ទោស្នងការនិង​លោកអភិបាលក្រុងដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងយើង។ 

លោកអធិការបានលើកនូវចំណុចសំខាន់ៗមួយចំនួនដើម្បីដាក់ជូនលោកអធិការរងទទួលផ្នែកជំនាញ ទាំង១០ និងលោកនាយប៉ុស្តិ៍ទាំង១០យកចិត្តទុកដាក់ ពង្រឹងនិងទប់ស្កាត់ ដូចខាងក្រោម៖ 

១- បញ្ហា ចោរកម្ម 

២- បញ្ហា គ្រឿងញៀន 

៣- បញ្ហា ក្មេងទំនើង 

៤- បញ្ហា គោរពវិន័យ និង ស្លៀកឯកសណ្ឋាន 

៥- បញ្ហា សណ្តាប់ធ្នាប់ 

៦- បញ្ហា អាកប្បកិរិយា និយាយស្តី និងជាពិសេសគឺបញ្ហាការផ្តល់សេវា ក៏ដូចជាការបំរើដល់ប្រជាពលរដ្ឋក្នុង​មូលដ្ឋានផងដែរ ។ 

ជាទីបញ្ចប់លោកអធិការក៏បានផ្តាំផ្ញើរអោយកងកម្លាំងយើងទាំងអស់ថែរក្សារសុខភាពដោយ​ប្រកាន់អោយបាន​នូវវិធានសុខាភិបាល (៣កុំ និង ៣ការពារ ) ។ 

ប្រភពពី ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

Previous Post Next Post